Skip navigation.

សេវាកម្មពត៌មានទីផ្សារកសិកម្មប្រទេសកម្ពុជា

ការិយាល័យទីផ្សារកសិកម្ម(AMO) បានបង្កើតឡើងនូវសេវាកម្មពត៌មានទីផ្សារដែលប្រមូលពត៌មាន កសិកម្មនូវតំលៃលក់ដុំ៣ដងជារៀងរាល់សប្ដាហ៏ក្នុង ទីផ្សារសំខាន់ៗចំនួន២១ទូទាំងប្រទេស ។ ពត៌មាននៃ ថ្លៃនេះ គឺផ្សព្វផ្សាយតាមរយៈវិទ្យុក្នុងប្រទេស និង អាចចូល ទៅមើលលើគេហទំព័រ និង តាមរយៈការផ្ញើ សារអេឡិចត្រូនិច(SMS) មកកាន់យើងខ្ញុំ ។

របាយការណ៏ប្រចាំខែ និងប្រចាំឆ្នាំត្រូវបានបង្កើតឡើងក្នុងគោលបំណងសំរាប់ធ្វើផែនការ និងគោលនយោបាយ ដែលអាចរក បានជាសាធារណៈ ។

AMO បានកំនត់កិច្ចប្រតិបត្តិការដូចខាងក្រោម៖

ក. ផ្ដល់នូវពត៌មានទីផ្សារកសិកម្មទៅដល់កសិករ, ពាណិជ្ជករ, អ្នកប្រើប្រាស់ក៏ដូចជាភ្នាក់ងាររដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ ។

ខ. បង្កើតនូវការធ្វើផែនការពង្រីកទីផ្សារទាំងមូល, លំអិតនូវយុទ្ធសាស្ត្រទីផ្សារកសិកម្ម ព្រមទាំងសកម្មភាពធ្វើ ទីផ្សារកសិកម្ម។

គ. អនុវត្តការស្រាវជ្រាវទីផ្សារ/សេដ្ខកិច្ច និងសិក្សាដើម្បីរកអោយឃើញនូវកំរិតទីផ្សារ និងដំណោះស្រាយសំរាប់ ផលិតផល ទីផ្សារកសិកម្ម, វិភាគនូវនូវតំលៃទីផ្សារ និងប្រាក់ចំនេញដោយអ្នកចូលរួមផ្សេងនៅក្នុងបណ្ដាញទីផ្សារ។

ឃ. ផ្ដល់សេវាកម្មប្រឹក្សាទៅដល់កសិករ និងពាណិជ្ជករលើបច្ចេកទេសច្រូតកាត់ ដូចជាការរក្សាទុក ការវេចខ្ចប់ ដំណើរការនៃការ ចែកចាយ និងក្រុមទីផ្សារ ។ល។

ង. បង្កើតរបៀបវារៈបច្ចេកទេស និងស្តង់ដារបស់ផលិតផលកសិកម្ម អង្ករ និង មាត្រដ្ឋានស្រូវ, លេខកូដទំនិញ, បទដ្ឋានរបស់ ខ្សែស្រឡាយដំណាំ និងផលបន្លែជំរើស ។ល។

ច. ចូលរួមក្នុងការបង្កើតទីផ្សារគំរូក្នុងខេត្តដែលបានជ្រើសរើសដើម្បីបង្កើតឱកាសសំរាប់កសិករអោយមានការ ចូលរួមដោយ ផ្ទាល់ក្នុងការលក់ដូរនូវអ្វីដែលគេបានផលិត ។

ឆ. បង្កើតនូវឧបករណ៏ដើម្បីធ្វើការពង្រឹងទីផ្សារដើម្បីពង្រីកពលករ រួមមានខិតប័ណ្ណ, ពត៌មាន, តារាងតំលៃ, និន្នាការដំណាំ និងគំរូ ។ល។

ជ. ចូលរួមចាត់ចែងសកម្មភាពក្នុងការផ្សព្វផ្សាយសំរាប់ផលិតផលកសិកម្មដើម្បីបង្ហាញជាសាធារណៈនូវ គុណភាព ដែលល្អបំផុត របស់ផលិតផលក្នុងស្រុក។

ឈ. អនុវត្តនូវការត្រួតពិនិត្យចាត់ចែងកសិដ្ឋានសំរាប់សេវកម្មពត៌មានទីផ្សារ ដើម្បីធានាអោយបាននូវភាព ច្បាស់លាស់នូវ ទិន្នន័យដែលបានប្រមូលនូវថ្នាក់ខេត្ត ។

ញ. អនុវត្តការហ្វឹកហ្វឺនការធ្វើទីផ្សារសំរាប់បុគ្គលិកទីផ្សារក៏ដូចជាការពង្រីកនូវបុគ្គលិកជាមួយនឹងគោលបំណង ក្នុងការប្រមូល វិភាគ និងចែកចាយនូវពត៌មានទីផ្សារកសិកម្ម។