ការិយាល័យទីផ្សារកសិកម្ម
ការិយាល័យទីផ្សារកសិកម្ម (AMO) របស់រាជរដ្ឋាភិបាលកម្ពុជា (RGC) គឺមានមុខងារមួយនៅក្នុងសំនោម ការិយាល័យទាំង១០ ដែលជាផ្នែករបស់ នាយកដ្ឋានផែនការ ស្ថិតិ និងសាជីវកម្មអន្តរជាតិ (DPS) ក្នុងក្រសួង រុក្ខាប្រម៉ាញ់ និងនេសាទ (MAFF) ។
ការិយាល័យទីផ្សារកសិកម្មត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ។ គោលបំណងរបស់វាគឺ៖
បង្កើតឡើងនូវគោលនយោបាយ និងយុទ្ធសាស្ត្រសំរាប់អភិវឌ្ឍន៏ទីផ្សារ និងប្រព័ន្ធទីផ្សារកសិកម្ម ។
ផ្ដល់អនុសាសន៏ និងការណែនាំបង្ហាញក្នុងការពង្រឹងនូវប្រព័ន្ធទីផ្សារកសិកម្ម ។
រៀបចំរបៀបវារៈ និងចាត់ចែងបទដ្ឋាននូវផលិតផលកសិកម្ម ដើម្បីឆ្ពោះទៅរកការនាំចេញនូវផលិតផល កសិកម្ម ។
ប្រមូលយកព៌តមានអំពីការលក់ដុំ និងការលក់រាយផលិតផលកសិកម្មសំរាប់ទីផ្សារក្នុងស្រុក ។
វិភាគ និងធ្វើការកែសម្រួលការឡើងចុះនៃថ្លៃនឹងផលិតផលកសិកម្មចំរុះក្នុងទីផ្សារអន្តរជាតិ រៀបចំកម្មវិធី សំរាប់រៀបចំ ការផ្សព្វផ្សាយជារៀងរាល់ថ្ងៃតាមវិទ្យុ តាមទូរទស្សន៏ ធ្វើការអនុវត្តប្រកាសនូវតំលៃផលិតផល កសិកម្ម ។
ធ្វើការណែនាំបង្ហាញអំពីផលិតផលកសិកម្មដែលនាំចេញ និងនាំចូល រៀបចំចាត់ចែងទិន្នន័យ វិភាគ និងវាយ តំលៃនូវ សេដ្ឋកិច្ចទីផ្សារយ៉ាងមានប្រសិទ្ធភាព ។
ធ្វើការតាមដាននូវស្ថានការណ៏ម្ហូប និងចំណីអាហារ ។
សិក្សា និងអនុវត្តនូវការអភិវឌ្ឍន៏ទីផ្សារកសិកម្ម, ប្រសិទ្ធភាព និងការប៉ះពាល់លើកំរិត ជីវភាពនៃការរស់នៅ ។ ផ្ដល់សេវាកម្មពត៌មានអំពីទីផ្សារ និងចង្អុលបង្ហាញកសិករអំពីទីផ្សារ កសិកម្ម និងសេដ្ឋកិច្ចកសិកម្ម ។
ធ្វើការសហការ និងសម្របសម្រួលជាមួយក្រុមហ៊ុនឯកជនដែលជាទីផ្សារពាក់ព័ន្ធ និងបញ្ហានាំចេញ ។
ទទួលយកនូវភារកិច្ចផ្សេងៗទៀតដែលបានដាក់ចេញដោយថ្នាក់ដឹកនាំរបស់នាយកដ្ឋាន ។